រៀន​ភាសា​អង់គ្លេស

4 out of 5
4
6 មូលវាចារណ៍
locroo English

រៀនភាសាអង់គ្លេសជាមួយលោកគ្រូ

សាលាអនឡាញឯកជន “លោកគ្រូ​ -Locroo” បានបង្កើតវិធីសាស្រ្តទំនើបថ្មីក្នុងការសិក្សាភាសាអង់គ្លេសដោយប្រើបច្ចេកវិទ្យា​ទាន់សម័យ៖ រៀនតាមកុំព្យូទ័រ, ថេប្លេត ឬ ស្មាតហ្វូន ។​ ក្បួនសិក្សានេះងាយស្រួលក្នុងការសិក្សា រៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា​ គ្រប់វ័យ ងាយយល់ ងាយចងចាំនិងឆាប់ចេះ។

រៀនភាសាគឺរៀននិយាយ រៀនស្តាប់ រៀនថាតាម រៀនបញ្ចេញសំឡេង។ មេរៀននីមួយៗគឺមានសម្លេងដើមរបស់ជនជាតិអង់គ្លេសផ្ទាល់តែម្តង។យើងបានរៀបចំ​មេរៀនចំនួន១១០ និង លំហាត់ចំនួន២០៥ ដែលមាន​កំណែដោយស្វ័យប្រវត្តិ។

មេរៀន៖

មេរៀននីមួយៗចែកជាបីវគ្គ៖

    • ស្តាប់ការសន្ទនាល្បឿនធម្មតា
    • ស្តាប់ការសន្ទនាយឺតដើម្បីឲ្យសិស្សថាតាមឬអានតាម
    • បកប្រែពន្យល់ពាក្យ ពន្យល់វេយ្យាករណ៍។
    • មួយសប្តាហ៍ម្តង យើងសង្ខេបម្តងនិងពន្យលវេយ្យាករណ៍ឲ្យបានក្បោះក្បាយ។

សិស្សត្រូវរៀនមេរៀនតាមលេខរៀង មិនអាចផ្លោះមេរៀនបានទេ ពីព្រោះយើងត្រូវតាមដានការចេះដឹងរបស់គាត់តាមលំដាប់លំដោយ។

លំហាត់៖

នៅចុងបញ្ចប់នៃមេរៀននីមួយៗ យើងដាក់លំហាត់ឲ្យធ្វើ៖

    • បកប្រែ
    • សរសេរតាមអាន ហើយនិង
    • សំណួរផ្សេងៗ
    • មួយសប្តាហ៍ម្តង យើងដាក់លំហាត់ដកស្រង់ពីមេរៀនមុនៗ ដើម្បីឲ្យសិស្សស្ទង់ចំណេះរបស់គាត់ ហើយគាត់អាចត្រឡប់រៀនសាឡើងវិញ។

សិស្សត្រូវបានពិន្ទុចាប់ពី ៧០% ឡើងទៅទើបចូលរៀនមេរៀនថ្មីបាន។ យើងចង់ឲ្យសិស្សចេះឲ្យពិតប្រាកដពេលសិក្សាមេរៀននីមួយៗ

មេរៀនដំបូង ពីទី១ដល់ទី៧ គឺរៀនស្តាប់ឲ្យស៊ាំត្រចៀក រៀនស្តាប់សម្លេងដូចពេលបងប្អូនទៅនៅបរទសដំបូងអីចឹង រៀននិយាយដូចកូនក្មេងនិយាយត្រាប់តាមយើងទោះជាវាមិនយល់ន័យក៏ដោយ ពីមេរៀនមួយទៅមេរៀនមួយ សិស្សនឹងចេះច្រើនដោយមិនដឹងខ្លួន។ រៀន៣០ ទៅ ៤០នាទីរៀងរាល់ថ្ងៃ ត្រឹមតែពីរបីខែបងប្អូននឹងអាចនិយាយបានជាមួយមិត្តភក្តិ។

សូមបងប្អូនវិនិយោគសិក្សាជាមួយយើង ដើម្បីអនាគតភ្លឺថ្លា។

ចំណេះដែលទទួលបាន៖

ពេលដែលរៀនចប់ បងប្អូនអាចសន្ទនាបាន ហើយអាចរៀនថែមបន្ថែមខ្លួនឯងបាន។ បងប្អូនចេះច្បាស់ បញ្ចេញសម្លេងបានល្អ និយាយត្រូវតាមវេយ្យាករណ៍។

តើមេរៀននេះសម្រាប់អ្នកណា?

បងប្អូនដែលធ្លាប់រៀនភាសាអង់គ្លេសរួចម្តងហើយ តែមិនបានអនុវត្ត​មិនបាននិយាយហើយភ្លេចអស់។​ នរណាក៏រៀនបានដែរឲ្យតែចេះអានចេះសរសេរខ្លះ។​

សិក្សានៅក្នុងបណ្ដាញអ៊ីនធឺណែត «លោកគ្រូ»គឺឆាប់ចេះ​ ឆាប់យល់ ឆាប់ចាំ បញ្ចេញសម្លេងបានត្រឹមត្រូវដោយស្តាប់ការសន្ទនារបស់ជនជាតិអង់គ្លេសផ្ទាល់។

Enrolled: 4 students
Lectures: 59
Level: Intermediate

Archive

Working hours

Monday9:30 am - 6.00 pm
Tuesday9:30 am - 6.00 pm
Wednesday9:30 am - 6.00 pm
Thursday9:30 am - 6.00 pm
Friday9:30 am - 5.00 pm
SaturdayClosed
SundayClosed